លោកជំទាវ ឃួន ឃុនឌី អញ្ជើញសួរសុខទុក្ខលោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន កំពុងសម្រាកព្យាបាលជំងឺ
នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណ:កម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់ក្មួយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកជំទាវបានជូនពរលោកស្រីឱ្យឆាប់ជាសះស្បើយពីជំងឺព្យាធិទាំងឡាយ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី